កម្ពុជាអរគុណ មិត្តចិន ដែលបញ្ជូនវេជ្ជបណ្ឌិតជំនាញ និងបរិក្ខារពេទ្យជាច្រើន មកជួយកម្ពុជា ដេីម្បីប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវីដ-១៩
ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា មានប្រសាសន៍ថា កម្ពុជាសូមអរគុណ មិត្តចិន ដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញ និងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ សម្តេច តេជោ ហ៊ុន សែន នៅរសៀល ថ្ងៃ ទី ៦ ខែ មេសា ឆ្នាំ ២០២០ថា "កម្ពុជា សូមអរគុណមិត្តចិន ដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈនិងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រុទ្ធប្រឆាំងនឹងជំងឺឆ្ល ង កូវីដ-១៩។ពិតណាស់គឺ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក"។
សូមរំលឹកថា ក្រសួងសុខាភិបាល រកឃេីញអ្នក ផ្ទុកកូវីដ១៩ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល នៅទូទាំងប្រទេស កម្ពុជា សរុបមានចំនួន ១១៤នាក់ ខណៈអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់៕
ដោយ ៖ E C
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ